ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ បន្តពន្យាពេលជាលើកទី៤
December 5, 2019 - 12:48 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបន្តពន្យាពេលការប្រកួតជាលើកទី៤ ដោយក្នុងនោះក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក៏ជាក្រុមមួយក្នុងចំណោម១០ផ្សេងទៀតដែលនឹងចូលរួម។
យ៉ាងណា ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩ គ្រោងនឹងលើកចាប់ផ្តើមការប្រកួតទៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៩ នៅលើទីលានសាលាបាល់ទាត់ជាតិបាទី។
សម្រាប់ការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនាថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៩។
នេះគឺជាការពន្យាលើកទី៤ បន្ទាប់ពីគម្រោងលើកដំបូងគ្រោងចាប់ផ្តើមថ្ងៃទី ២៨ ខែ កក្កដា និងបន្តទៅដល់ខែសីហា បន្ទាប់មកគ្រោងចាប់ផ្តើមដើមខែថ្ងៃទី ១ ខែកញ្ញា ខណៈពេលនេះបន្តពន្យារហូតដល់ថ្ងៃទី ១១ ខែ ធ្នូ៕