គ្រូបង្វឹក U21 ភ្នំពេញក្រោន និយាយពីការត្រលប់ចូលមកកាន់ Top 4

November 30, 2020 - 4:17 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ បានត្រលប់មកវិញជាមួយនឹងជ័យជម្នះដោយលទ្ធផល ៤ទល់២ ខេត្តស្វាយរៀង ដែលជាការប្រកួតសប្តាហ៍ទី ៦ នៃពានរង្វាន់ លីគកម្ពុជាលំដាប់ទី ២។

សំអុល ទីណា ធ្វើបាន ២គ្រាប់ម្នាក់ឯង ស្របពេល ចន ចំរើន និង អុីម សំអូន រកម្នាក់ ១គ្រាប់ មុនពេល ខេត្តស្វាយរៀង វាយបកតាមបាន ២ គ្រាប់នៅវគ្គទី ២។

Image may contain: 7 people, outdoor

ក្រោយឆ្លងកាត់ជ័យជម្នះកាលពីថ្ងៃសៅរ៍នេះមក U21 ភ្នំពេញក្រោន បានត្រលប់មកកាន់កំពូលតារាងទាំង ៤ (Top 4)  ដោយស្ថិតនៅលេខ ៣ មាន ១០ ពិន្ទុ និងតាមពីក្រោយកំពូលតារាង ៦ ពិន្ទុ ខណៈការប្រកួតនៅសល់ចំនួន ៣។

ស្របគ្នានេះលោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមភ្នំពេញក្រោន អាយុក្រោម ២១ឆ្នាំ ពិតជាពេញចិត្តនឹងលទ្ធផលនេះ ជាមួយការសន្យាក្នុងការកែប្រែចំណុចខ្វះខាតដែលនាំឲ្យរបូតគ្រាប់បាល់ដល់ទៅ ៤ ប្រកួតជាប់គ្នា។

«ខ្ញុំសប្បាយចិត្តដែលក្រុមយើងបង្ហាញទម្រង់ល្អក្នុងវគ្គទី ១ នៃការបញ្ចប់បានល្អ ៣ គ្រាប់ ប៉ុន្តែនៅវគ្គទី ២ ក្រុមយើងមានបញ្ហាខ្លះនៅពេលការការពារជាក្រុមទើបយើងរបូតគ្រាប់បាល់នៅវគ្គទីពីរ។ ពិតប្រាកដណាស់ខ្ញុំពេញចិត្តចំពោះលទ្ធផលជ័យជម្នះនេះ»។

«វាជាការល្អណាស់ដែលយើងបានត្រឡប់មកកាន់ Top 4 ហើយអ្វីដែលយើងត្រូវធ្វើបន្តនោះគឺ ៣ ប្រកួតទៀតដែលយើងត្រូវការឈ្នះដើម្បីរក្សា Top4»។

«កត្តាត្រូវកែតម្រូវ បន្ទាប់ពីក្រុមយើងរបូតគ្រាប់បាល់ ៤ ប្រកួតជាប់គ្នាគឺយើងនឹងព្យាយាមរក្សាទម្រង់លេងឲ្យបានប្រសើរជាងមុនទៀត និងកែប្រែស្ថានភាព និងការហ្វឹកហាត់បន្ថែមទៀតថាអ្វីជាចំណុចនៃបញ្ហាយើងមិនអាចបិទគូប្រកួតក្នុងការមិនឲ្យមានគ្រាប់បាល់នៅប្រកួតបន្ទាប់ទៀត»៕

មតិយោបល់


អត្ថបទផ្សេងៗ