ក្រុម U18 ភ្នំពេញក្រោន នឹងធ្វើដំណើរកម្សាន្តទៅកោះស្មាច់ក្រោយលើកពាន U18 Championship

September 1, 2020 - 11:00 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជន U18 របស់ភ្នំពេញក្រោនរួមជាមួយក្រុមគ្រូបង្វឹកផងនោះនឹងធ្វើដំណើរទៅកាន់កោះស្មាច់នាខេត្តកោះកុងនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ចប់ការប្រកួតពាន U18 Championship ជាមួយនឹងការគ្រងតំណែងជើងឯករួចមក។

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន បានលើកឡើងថា កម្មវិធីនេះរៀបចំឡើងដើម្បីសម្រាកលម្ហែ បន្ទាប់ពីយុវជន U18 បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ និងជាពេលវេលាសម្រាប់ការបំពេញសកម្មភាពមួយចំនួនក្នុងគោលបំណងពង្រឹងសាមគ្គីក្រុម (team building) ព្រមទាំងសកម្មភាពសង្គមទាំងនៅកោះស្មាច់ និងកោះស្តេចផងដែរ។

សូមបញ្ជាក់ថា ក្រុម U18 ភ្នំពេញក្រោនទើបតែគ្រងជើងឯកពានរង្វាន់ U18 Championship ក្រោយពីបានយកឈ្នះក្រុម U18 វិសាខាដោយលទ្ធផល ៣ទល់២ កាលពីថ្ងៃទី៣០ ខែសីហា កន្លងមកថ្មីៗនេះ៕

𝗨𝟭𝟴 𝗬𝗼𝘂𝘁𝗵 𝗟𝗲𝗮𝗴𝘂𝗲 𝗪𝗶𝗻𝗻𝗲𝗿 🏆 * * #PPCFC #Smart

មតិយោបល់


អត្ថបទផ្សេងៗ