U18 ភ្នំពេញក្រោន នឹងជួប សាលាតម្រង់ទិស ខេត្តក្រចេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
August 10, 2020 - 11:49 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងត្រូវជួប សាលាតម្រង់ទិស ខេត្តក្រចេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ( U18 Youth League)។
ការប្រកូតនឹងធ្វើឡើងនៅថ្ងៃទី ១៦ សីហា នៅលើកីឡដ្ឋាន Smart RSN សម្រាប់ជើងទី ១ និងជើងទី ២ ធ្វើឡើងនៅថ្ងៃទី ២៣ សីហា នៅលើកីឡដ្ឋាន ខេត្តក្រចេះ។
មុនឡើងមកដល់វគ្គនេះ U18 ភ្នំពេញក្រោន បានយកឈ្នះ សាលាតម្រង់ទិស ខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ ដោយលទ្ធផលសរុប ៨ទល់១។ ខណៈ U16 ភ្នំពេញក្រោន បានបញ្ចប់ភារកិច្ចត្រឹមជុំទី៣ ដោយមិនអាចបន្តឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយស្ថិតនៅចំណាត់ថ្នាក់លេខ ៣៕