U-12 ភ្នំពេញក្រោន បើកឆាកជួប U-12 មីយ៉ាន់ម៉ា ក្នុងពានរង្វាន់នាប្រទេសចិន
July 24, 2019 - 4:45 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
U-12 ភ្នំពេញក្រោន នឹងបើកឆាកជួប U-12 មីយ៉ាន់ម៉ា ក្នុងពានរង្វាន់ Soong Ching Ling Cup 2019 នៅប្រទេសចិន ដើមខែសីហា ក្នុងនាមជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងចំណោមបណ្តាប្រទេសនាតំបន់អាស៊ានផ្សេងទៀត។
អ្នកគ្រូបង្វឹក ម៉ៅ សាវីន រួមជាមួយជំនួយការ២រូបទៀតមាន លោក គីម លាបហ្វុង និងអ្នកគ្រូ ង៉ែន សម្រស់ នឹងត្រូវដឹកនាំក្រុមកីឡាករចំនួន១៥នាក់ដើម្បីទៅចូលរួមពានរង្វាន់ខាងលើ ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី ២ ដល់ ៩ សីហា នៅទីក្រុង Xianghe ខេត្ត Hebei ប្រទេសចិន។
ការប្រកួតនឹងមានការចូលរួមពីក្រុមមកពីតាមបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងរៀតណាម បូករួមចិនជាម្ចាស់ផ្ទះ។ បញ្ជាក់សម្រាប់រូបមន្តនៃការប្រកួតគឹ៧ទល់៧៕
ពានរង្វាន់ Soong Ching Ling Cup 2019 |
|||
ក្រុម | ប្រកួត | ក្រុម |
ម៉ោង |
ភ្នំពេញក្រោន |
ប្រក. | មីយ៉ាន់ម៉ា | 8:30 |
ភ្នំពេញក្រោន |
ប្រក. | វៀតណាម |
8:30 |
ឥណ្ឌូនេស៊ី | ប្រក. | ភ្នំពេញក្រោន |
8:30 |
ថៃ |
ប្រក. | ភ្នំពេញក្រោន |
8:30 |
អត្ថបទពាក់ព័ន្ធ៖ បញ្ជីឈ្មោះកីឡាករចំនួន១៥នាក់ ក្រុម U-12 ភ្នំពេញក្រោន ចូលរួមពានរង្វាន់នៅប្រទេសចិន