ប្រធានក្រុមយុវជនថ្នាលភ្នំពេញក្រោន ទីន រ៉ូហ្សា វះកាត់របួសសរសៃពួរជង្គង់ជោគជ័យ

May 29, 2021 - 3:53 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

នៅរាជធានីភ្នំពេញ ព្រឹកមិញនេះ កីឡាករ ទីន រ៉ូហ្សា ជាប្រធានក្រុមអាយុក្រោម ២១ឆ្នាំ​ ភ្នំពេញក្រោន បានវះកាត់យ៉ាងជោគជ័យលើបញ្ហារបួសសរសៃពួរជង្គង់ (MCL: Medial Collateral Ligament)។

ខ្សែការពាររូបនេះ បានរងរបួសសរសៃពួរជង្គង់ MCL អំឡុងពេលការប្រជែងយកបាល់ក្នុងជំនួបជាមួយ ខេត្តព្រៃវែង នៃលីគលំដាប់ទី ២ ដែលបញ្ចប់ដោយលទ្ធផល ២ទល់២ ខណៈកីឡាករវ័យ ១៩ឆ្នាំរូបនេះត្រូវបានផ្លាស់ប្តូរភ្លាមៗនៅដើមវគ្គទី ១។

ខណៈនារដូវកាលនោះ U21 ភ្នំពេញក្រោន បានបញ្ចប់ជាមួយចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ Cambodian League 2។

ត្រលប់ទៅវិញថា រ៉ូហ្សា បានជួយក្រុមឲ្យគ្រងជើងឯកពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០ បន្ទាប់ពីបានសម្រាកពីលើទីលានប្រមាណរយៈពេល ១៣ខែ ដោយសាររបួសដាច់សរសៃពួរខាងមុខនៃជង្គង់ (ACL: Anterior Cruciate Ligament) ដែលកើតឡើងកាលពីខែមិនា អំឡុងពេលប្រកួតជាមួយ វិសាខា ក្នុងពានរង្វាន់ KMH Cup U18 រដូវកាល២០១៩៕

មតិយោបល់


អត្ថបទផ្សេងៗ