ទស្សនៈរបស់គ្រូភ្នំពេញក្រោនក្រោយការប្រកួតជាមួយក្រុមអាស៊ីអ៉រ៉ុប

September 18, 2018 - 12:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីប្រកួតចាញ់ក្រុមអាស៊ីអ៉រ៉ុបកាលពីថ្ងៃអាទិត្យកន្លងផុតទៅនេះ គ្រូបង្វឹកភ្នំពេញក្រោនលោក Sean Sainsbury បានយល់ឃើញថាការប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុបនៅជើងទីពីរនេះគឺមិនមានអ្វីខុសប្លែកគ្នាកាលពីជើងទីមួយនោះដែរ ។ គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ « ការប្រកួតរវាងទាំងពីរជើងជាមួយក្រុម AEU គឺក្រុមគេមិនមានអ្វីប្លែកគ្នានោះទេ ខ្ញុំគិតថាការប្រកួតនៅជើងទីមួយពួកយើងមានឱកាសច្រើនប៉ុន្តែយើងបានត្រឹមតែស្មើ ហើយការប្រកួតលើកនេះក៏ដូចគ្នាដែរគឺយើងមានឱកាសច្រើន ហើយពួកគេមានឱកាសតែបន្តិចបន្តួចប៉ុណ្ណោះក្នុងការរកគ្រាប់តែគេបានឈ្នះការប្រកួតនេះទៅវិញ » ។

ភ្នំពេញក្រោននៅសល់ការប្រកួតចំនួនពីរទៀតដែលនៅសេសសល់ក្នុងពានរង្វាន់លីគកំពូលកម្ពុជា គឺការប្រកួតជាមួយក្រុមវេស្ទើនភ្នំពេញ និងការប្រកួតជាមួយក្រុមបឹងកេត ហើយចំពោះការយល់ឃើញរបស់លោក Sean លើកការប្រកួតបន្ទាប់គឺលោកបញ្ជាក់ថា៖ « ពួកយើងត្រូវការឈ្នះឲ្យខានតែបាន ព្រោះយើងត្រូវការបញ្ចប់ត្រឹមលេខ៥ក្នុងរដូវកាលនេះ ជាក់ស្តែងចំពោះការប្រកួតជាមួយ AEU នេះខ្ញុំគិតថាយើងគួរតែឈ្នះ ប៉ុន្តែយើងមិនបានឈ្នះ ដូច្នេះយើងត្រូវតែឈ្នះក៏ដូចជាខំប្រឹងចំពោះការប្រកួតបន្ទាប់ទាំងនៅក្នុងដី និងក្រៅដី » ។

គួររំលឹកផងដែរថាសម្រាប់ការប្រកួតរបស់ក្រុមភ្នំពេញក្រោននៅរដូវកាលនេះដូចជាមិនទទួលបានលទ្ធផលល្អនោះទេ ដោយភ្នំពេញក្រោនបានត្រឹមតែឈរលេខ៥ លើតារាងនៃលីគកំពូលកម្ពុជានាពេលបច្ចុប្បន្ន ៕

មតិយោបល់


អត្ថបទផ្សេងៗ