បច្ចុប្បន្នភាពអំពីព័ត៌មានក្រុម និងរបួសរបស់កីឡាករ Paulo Vitor និងម៉ៅ ពិសិដ្ឋ
January 27, 2020 - 2:14 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ការប្រកួតនៅក្នុងពានរង្វាន់ Leo Pre-season Cup 2020 ដោយលទ្ធផលបរាជ័យ ១ទល់០ Chiangrai United។ ក្នុងនោះក៏នឹងបន្តដំណើរធ្វើការប្រកួតមិត្តភាពអន្តរជាតិ Chiang Rai City Football Club នារសៀលវេលាម៉ោង៣និង៣០នាទីនេះ។
យ៉ាងណានៅក្នុងប្រកួតដ៏ស្វិតស្វែងរវាង ភ្នំពេញក្រោន និង Chiangrai United កីឡាករ Paulo Victor និង ម៉ៅ ពិសិដ្ឋ បានទទួលបញ្ហារងរបួស ស្របពេល បូរីស និងធីវ៉ា មិនបានទៅចូលរួមដំណើរជាមួយក្រុមដោយសារបញ្ហារបួស និងជម្ងឺ។
Paulo Victor
បានរងបញ្ហារបួសកជើងខាងស្តាំក្នុងជំនួបជាមួយ Chiangrai United នាចុងវគ្គទី១ និងត្រូវបង្ខំឲ្យផ្លាស់ប្តូរនៅវគ្គទី២ ខណៈពុំទាន់មានព័ត៌មានច្បាស់ការអំពីការសម្រាក និងអាចវិលត្រលប់ចូលទីលានហ្វឹកហាត់ដោយត្រូវការត្រួតពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់ក្លឹបផ្ទាល់ទៅលើសរសៃ ក្រោយរួចផុតពីការស្រាំង និងបាក់ឆ្អឺង។
ម៉ៅ ពិសិដ្ឋ
បញ្ហារបួសកជើងខាងឆ្វេង ក្រោយក្រឡាច់អំឡុងពេលព្យាយាមរារាំងបាល់របស់ខ្សែប្រយុទ្ធ Chiangrai United ខណៈពុំទាន់មានព័ត៌មានច្បាស់ការអំពីការសម្រាក និងអាចវិលត្រលប់ចូលទីលានហ្វឹកហាត់ដោយត្រូវការត្រួតពិនិត្យជាមួយវេជ្ជបណ្ឌិតរបស់ក្លឹបផ្ទាល់ទៅលើសរសៃ ក្រោយរួចផុតពីការស្រាំង និងបាក់ឆ្អឺង។
កុក បូរីស
មានបញ្ហារបួសលើស្នងជើងប៉ះពាល់ដល់សរសៃ និងហើមឆ្អឹង ក្នុងអំឡុងការប្រកួតជាមួយ Kedah FA ខណៈនឹងអាចវិលត្រលប់ចូលហ្វឹកហាត់នាដើមខែកុម្ភៈ។
ប្រាក់ ធីវ៉ា
ជំងឺអ៊ុតស្វាយ ស្របពេលអាចត្រលប់ចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដើមខែកុម្ភៈ ដូចនឹងកីឡាករកុក បូរីសដែរ ។