ស៊ុំ វណ្ណា៖ «ជួបជាមួយគិរីវង្សមិនមែនជាការប្រកួតងាយស្រួលសម្រាប់យើងឡើយ»
September 13, 2019 - 11:07 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការការប្រកួតជាមួយ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្នុងសប្តាហ៍ទី២២ នៃលីគកំពូលកម្ពុជារដូវកាល២០១៩ ដោយនឹងធ្វើឡើងនៅកីឡដ្ឋាន គិរីវង់ នាថ្ងៃទីអាទិត្យនេះ វេលាម៉ោង៣និង៣០នាទីរសៀល។ លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្តោះអាសន្នក្លិបភ្នំពេញក្រោន ក៏បាននិយាយអំពីការបារម្ភជុំវិញដណ្តើមយក៣ពិន្ទុនាការប្រកួតនេះ ដោយលោកបានលើកឡើងថា៖ «ទីលានរបស់ពួកគេមិនងាយស្រួលក្នុងការលេង និងយកឈ្នះនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏យើងត្រូវតែព្យាយាមយក៣ពិន្ទុឲ្យបានដែរ ព្រោះយើងមានគោលដៅមួយពិតប្រាកដសម្រាប់ក្រុម»។
យ៉ាងណាគ្រូបង្វឹកដដែលបន្ថែមថាការប្រកួតនេះគឺពិបាកក្នុងការយកពិន្ទុដោយសារបញ្ហាទីលានផងដែរ ដោយគាត់បានបន្ថែមទៀតថា៖ «នេះមិនមែនជាការប្រកួតងាយស្រួលសម្រាប់យើងក្នុងការលេង
ព្រោះពួកគេបានយកឈ្នះការប្រកួតដ៏អស្ចារ្យ ដោយបំបាក់ក្រុមជើងឯកឆ្នាំមុន(ណាហ្គាវើលដ៍) ខណៈពួកគេកំពុងមានទម្រង់លេងល្អ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចសម្រាប់ការប្រកួតនេះ»៕