លោក ស៊ុំ វណ្ណាបានបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសរបស់ FIFA ដោយជោគជ័យ

October 31, 2020 - 9:00 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមចូលរួមអបអរសាទរដល់គ្រូបង្វឹកក្រុមឈុតធំ លោក ស៊ុំ វណ្ណា ដែលបានបញ្ចប់ការសិក្សាជាគ្រូឧទ្ទេសរបស់ FIFA ដោយជោគជ័យ ។ លោកគ្រូដែលមានវិញ្ញាបនបត្រ AFC A-License រូបនេះបានសម្តែងអារម្មណ៍រីករាយក្រោយពីបញ្ចប់វគ្គនេះដោយជោគជ័យហើយលោកគ្រូបានពន្យល់ថា៖ « មុននឹងទទួលបានជោគជ័យនៅវគ្គនេះខ្ញុំបានធ្វើការរៀនចំនួន២វគ្គ ដោយនៅប្រទេសថៃមួយវគ្គ និងលើកចុងក្រោយរៀនតាមរយៈ Online ។ គោលដៅក្រោយការបញ្ចប់វគ្គនេះខ្ញុំចង់សម្រួចបន្ថែមទៀតក្នុងការអប់រំលើគ្រូបាល់ទាត់នៅប្រទេសកម្ពុជា » ។

សូមបញ្ជាក់ផងដែរថាសម្រាប់គ្រូឧទ្ទេសនៅក្នុងប្រទេសកម្ពុជារបស់យើងមានចំនួន៤នាក់ប៉ុណ្ណោះ ហើយពួកគាត់មានសិទ្ធិក្នុងការបណ្តុះបណ្តាលគ្រូកីឡាបាល់ទាត់ត្រឹមកម្រិត AFC C-License ។

 

 

មតិយោបល់


អត្ថបទផ្សេងៗ