ទស្សនៈរបស់លោក Sean Sainsbury លើកីឡាករចំណូលថ្មី Valci Júnior

June 20, 2018 - 3:06 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីកីឡាករខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Valci Júnior សម្រេចចុះកិច្ចព្រមព្រៀងជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរួចមក គ្រូបង្វឹកលោក Sean Sainsbury មានការពេញចិត្ត នឹងមានសុទិដ្ឋិនិយមចំពោះកីឡាកររូបនេះជាខ្លាំង ។

គ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះបាននិយាយថា៖ «Valci Júnior គឺជាអ្នកដែលទាត់បញ្ចូលទីបានច្រើន ហើយកន្លងមកយើងបាត់បង់ឪកាសនៃការបញ្ចប់ទី ដូច្នេះហើយបានជាយើងចុះកុងត្រាជាមួយគាត់ បើសិនជាយើងមកមើលលើកំនត់ត្រារបស់គាត់ គឺគាត់លេងជាច្រើនឆ្នាំមកហើយនៅប្រទេសថៃ ទាំងលីគទីមួយ និង លីគទីពីរ» ។ លោកក៏បានបន្ថែមទៀតថា៖​ «ខ្ញុំយល់ថាគាត់ជាអ្នកទាត់បញ្ចូលទីបានច្រើន ដូច្នេះគាត់នឹងជួយរកគ្រាប់បាល់ឲ្យយើងឲ្យបានច្រើន តបតាមអ្វីដែលយើងធ្លាប់បាត់បង់ពីមុនមក» ។

គួរបញ្ជាក់ផងដែរថា កីឡាករជនជាតិប្រេស៊ីលវ័យ ៣១ឆ្នាំរូបនេះទើបតែសម្រេចមករួមរស់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន ក្នុងពេលថ្មីៗនេះ ហើយគេនឹងបង្ហាញខ្លួននៅជើងទីពីរនៃលីគកំពូលកម្ពុជា ៕

មតិយោបល់


អត្ថបទផ្សេងៗ