ក្លឹបហាត់ប្រាណប្រដាល់នឹងផ្តល់ទីកន្លែងហាត់ប្រាណដល់ក្រុមកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោនពេញមួយឆ្នាំ

February 25, 2019 - 2:30 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបហាត់ប្រាណប្រដាល់ដែលជាក្លឹបហាត់ប្រាណដ៏ទំនើប និងថ្មីសន្លាងក្នុងរាជធានីភ្នំពេញ បានផ្តល់ទីកន្លែងហាត់ប្រាណដល់ក្រុមកីឡាករក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងក្រុមយុវជន ក្រុមនារី និងក្រុមឈុតធំដោយមិនគិតថ្លៃពេញមួយឆ្នាំ ។ នេះគឺជាសកម្មភាពមួយដែលជួយលើកស្ទួយវិស័យបាល់ទាត់នៅប្រទេសកម្ពុជា ជាពិសេសដល់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដើម្បីឲ្យក្រុមកីឡាកររបស់យើងមានកាយសម្បទាមាំមួន អាចប្រកួតប្រជែងជាមួយក្រុមដ៏ទៃទៀតបាន ។

សូមបញ្ជាក់ថា ក្លឹបហាត់ប្រាណប្រដាល់គឺជាក្លឹបដែលមានស្តង់ដាខ្ពស់ មានទីធ្លាធំទូលាយ និងមានឧបករណ៍ហាត់ប្រាណគ្រប់មុខ ថ្មីៗ មានទីតាំងនៅផ្លូវលេខ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕

មតិយោបល់


អត្ថបទផ្សេងៗ