កីឡាករដែលមានវិជ្ជមានកូវីដ១៩កំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ

June 14, 2021 - 6:44 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលមានវិជ្ជមានកូវីដ១៩ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកម្រិតស្រាលហើយនិងកំពុងស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗ។

សូមបញ្ជាក់ដែរថា សម្រាប់ក្រុមកីឡាករព្រមទាំងបុគ្គលិកនិងបុគ្គលដែលមានទំនាក់ទំនងជាមួយពួកគេទាំងផ្ទាល់និងប្រយោលក៏កំពុងធ្វើចត្តាឡីស័កដើម្បីតាមដានស្ថានភាពសុខភាពក៏ដូចជាដើម្បីសុវត្ថិភាពដោយអនុវត្តទៅតាមការកំណត់របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់ក្រុមគ្រូពេទ្យនិងស្ថាប័នពាក់ព័ន្ធនានាហើយមានជំនឿចិត្តថា កីឡាករដែលវិជ្ជមាននឹងបានជាសះស្បើយក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះក៏សូមអរគុណចំពោះការជូនពរ និងទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់! យើងនឹងជម្នះការលំបាកនេះបានហើយអ្វីៗនឹងប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ!

មតិយោបល់


អត្ថបទផ្សេងៗ