ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោននឹងចូលរួមការប្រកួតទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨

January 10, 2019 - 2:00 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមកីឡាករអាយុក្រោម១៣ឆ្នាំភ្នំពេញក្រោននឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាបាល់ទាត់អាយុក្រោម១៣ឆ្នាំ ២០១៨ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់កម្ពុជា ជាពិសេសផ្តោតទៅលើក្រុមថ្នាលតាមបណ្តាលខេត្តក្រុងនានា ។

សូមបញ្ជាក់ថានៅថ្ងៃទី១៣ ខែមករាខាងមុខនេះសហព័ន្ធនឹងរៀបចំការចាប់ឆ្នោតរវាងក្រុមដែលចូលរួមចំនួន២៣ក្រុម ដែលមកពីបណ្តាលខេត្តក្រុងមួយចំនួន ហើយការប្រកួតនឹងត្រូវធ្វើឡើងក្នុងរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៥ នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ។

 

មតិយោបល់


អត្ថបទផ្សេងៗ