ភ្នំពេញក្រោន នឹងរៀបចំសន្និសីទសារព័ត៌មានស្តីអំពីសមាសភាពសមាជិកថ្មីនាថ្ងៃពុធខាងមុខនេះ
December 3, 2018 - 12:53 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មានឲ្យបានជ្រាបថា នៅថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣:០០ រសៀល ក្លឹបនឹងរៀបចំសន្និសីទសារព័ត៏មាននៅកីឡដ្ឋាន RSN ស្តីអំពីសមាសភាពសមាជិកថ្មីសម្រាប់ត្រៀមរដូវកាលថ្មីនាពេលខាងមុខ ។
អាស្រ័យដូចបានជម្រាបជូននេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអញ្ជើញអ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់ចូលរួមនៅថ្ងៃទី៥ វេលាម៉ោង៣:០០ រសៀល កុំបីអាក់ខានឡើយ ៕