បច្ចុប្បន្នភាពជុំវិញការវិលត្រលប់នៃការប្រកួតលីគកំពូលកម្ពុជាវិញ

July 7, 2021 - 12:35 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមធ្វើសេចក្តីជូនដំណឹងទៅកាន់អ្នកគាំទ្រទាំងអស់ជុំវិញនឹងបច្ចុប្បន្នភាពនៃការត្រៀមខ្លួនក្នុងការប្រកួតលីគកំពូលកម្ពុជាឡើងវិញ​​ ក្រោយពីយើងមានបញ្ហាមួយចំនួនទាក់ទងនឹងជំងឺកូវីដ១៩ដែលបានកើតឡើងលើក្រុមកីឡាកររបស់យើង។ ក្រោយពីកីឡាកររបស់បានរកឃើញជំងឺកូវីដ១៩​ ក្រុមរបស់យើងបានធ្វើចត្តាឡីស័កនៅកីឡដ្ឋាន Smart RSN ហើយចំពោះពេលនេះស្ថានភាពរបស់ពួកយើងគឺបានប្រសើរឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃហើយ​ដោយការធ្វើតេស្តចុងក្រោយកាលពីម្សិលមិញមិនមានអ្នកណាម្នាក់វិជ្ជមានកូវីដ១៩នោះទេ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមអរគុណសម្រាប់អ្នកគាំទ្ររបស់យើងដែលតែងតែលើកទឹកចិត្តដល់ក្រុមបុគ្គលិក​ ក៏ដូចជាក្រុមកីឡាកររបស់យើង​ក្នុងកំឡុងពេលស្ថានភាពលំបាកនេះ​ យើងសង្ឃឹមថាអ្វីៗនឹងត្រលប់មកប្រក្រតីវិញ​ ហើយការប្រកួតនឹងវិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះផងដែរ។​ ក្លឹបភ្នំពេញក្រោនសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាមួយជំងឺកូវីដ១៩​ ហើយបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ៣ការពារ ៣កុំទាំងអស់គ្នា៕

មតិយោបល់


អត្ថបទផ្សេងៗ