យុវជនអាយុក្រោម១៨ឆ្នាំ ភ្នំពេញក្រោន នឹងចូលរួមប្រកួតពានរង្វាន់ CNCC U18

June 18, 2019 - 8:18 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមយុវជនភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងចូលរួមការប្រកួតពានរង្វាន់ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា អាយុក្រោម១៨ឆ្នាំ រឺ CNCC U18 នាដើមខែក្រោយនេះ ។ ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី៦ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមចំនួន១៤ សុទ្ធតែជាយុវជនមកពីក្លិបនៃលីគកំពូលកម្ពុជា ។

ជាមួយគ្នានោះសម្រាប់រូបមន្តប្រកួតក្រុមនីមួយៗក៏អាចចុះបញ្ជីកីឡាករ៥នាក់ ដែលលេងនៅលីគកំពូលកម្ពុជា ប៉ុន្តែត្រូវមានអាយុក្រោម២២ឆ្នាំ ៕

មតិយោបល់


អត្ថបទផ្សេងៗ