ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ពេជ អូវែន

July 2, 2019 - 8:43 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ ពេជ អូវែន ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលកន្លះរដូវកាលមកនេះ ។

សូមជម្រាបជូនថា ដោយឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន យើងបានសម្រេចមិនលើកបង្ហាញមូលហេតុនៃការចាកចេញនេះមកបង្ហាញទាំងនោះឡើយ ហេតុនេះសូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ ។

ជាមួយគ្នានេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ ពេជ អូវែន នាពេលកន្លងមក ក៏ដូចជាសូមជូនពររូបគេសូមទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ