Pi Pay ជាសេវាកម្មទូទាត់ប្រាក់ងាយស្រួល និងមានសុវត្ថិភាពដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលសហគមន៍

December 8, 2020 - 3:52 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយ​ក្រសួងសុខាភិបាល​ប្រកាសថា ជំងឺ​កូ​វីដ​-១៩ អាច​ឆ្លងតាម​ក្រដាសប្រាក់ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​និង​បច្ចេកវិទ្យា​កម្ពុជា បានចេញ​សេចក្ដី​ថ្លែង​ការរួម ដោយ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាង​ទូទាត់​ក្រដាសប្រាក់​ផ្ទាល់ ដើម្បី​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការចម្លង​កូ​វីដ​-១៩​ជាមួយ​រដ្ឋាភិបាល​។

ជាមួយគ្នានេះ សេវាកម្មទូទាត់ប្រាក់ Pi Pay  ដែលជាដៃគូឧបត្ថម្ភរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺជាជម្រើសដ៏ងាយស្រួល និងប្រកបដោយសុវត្ថិភាពនិងជាផ្នែកមួយនៃការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ចូលសហគមន៍ដែលជាការព្រួយបារម្ភដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ក្រៅពីទូទាត់លើការចំណាយនៅតាមបណ្តាហាងអាហារ ហាងលក់សម្លៀកបំពាក់ជាដើមនោះ Pi Pay ក៏មានសេវាកម្មចំណាយលើការទិញកាតទូរសព្ទ ថ្លៃទឹក ភ្លើង សំរាម និងអុិនធើណេតថែមទៀតផង។

ដូច្នេះ ស្របទៅតាមការអំពាវនាវរបស់ស្ថាប័នហិរញ្ញាវត្ថុសំខាន់ៗនៅកម្ពុជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក ប្តូរមកប្រើប្រាស់សេវាកម្ម Pi Pay ជំនួសក្រដាសប្រាក់ដែលអាចជាប្រភពចម្លងរោគមកកាន់បុគ្គល គ្រួសារ និងសហគមន៍របស់យើង។

មតិយោបល់


អត្ថបទផ្សេងៗ