ក្លឹបបាល់ទាត់ភ្នំពេញក្រោនបង្កើតមូលនិធិមួយដើម្បីប្រមូលថវិកាជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

April 5, 2020 - 10:14 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ដោយសារតែបច្ចុប្បន្ននេះមេរោគកូវីដ ១៩ កំពុងតែរីករាលដាលជុំវិញពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាយើង ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតមូលនិធិមួយដើម្បីរៃអង្គាសថវិកាផ្តល់ទៅគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ ។ លោកអ្នកទាំងអស់គ្នាដែលមានបំណងក្នុងការចូលរួមចែករំលែកនេះអាចធ្វើការចែករំលែកតាមរយៈកម្មវិធី Pi Pay ដែលមានលេខទូរស័ព្ទ ០៦៩ ៨៨៨ ៨៨៤ ។

ក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាអ្នកគាំទ្រវិស័យបាល់ទាត់នៅប្រទេសកម្ពុជាចូលរួមជាមួយយើងទាំងអស់គ្នា និងព្យាយាមទប់ស្កាត់មេរោគនេះមិនឲ្យរីករាលដាលបន្ថែមទៀត ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

https://www.facebook.com/PhnomPenhCrownFC/videos/823301041493258/

មតិយោបល់


អត្ថបទផ្សេងៗ