ក្រុមការងារគ្រូបង្វឹក និងកីឡាករ ភ្នំពេញក្រោន នឹងមកដល់កម្ពុជា នាម៉ោងជិត៣រសៀលនេះ

January 28, 2020 - 10:29 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមការងារគ្រូបង្វឹក និងកីឡាករ របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងមកដល់កម្ពុជា នាម៉ោង២និង៤៥នាទីរសៀលនេះ។ ជើងហោះហើររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ចេញពីខេត្តឈៀងរ៉ៃត្រូវបានចែកចេញជាពីក្រុម និងក៏មានការប្តូរជើងហោះហើរនៅទីក្រុងបាងកក ប្រទេសថៃ មុនឆ្ពោះមកដល់កម្ពុជា ខណៈមួយក្រុមទៀតនឹងមកដល់នាវេលាម៉ោង៤និង៣០នាទី។

គួររំលឹកថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានធ្វើការប្រកួតចំនួន២លើកនៅទីនោះដោយបរាជ័យ Chiangrai United ១ទល់០ ក្នុងពានរង្វាន់ Leo Pre-season Cup 2020 និងយកឈ្នះ Chiangrai City FC ជាមួយលទ្ធផល២ទល់១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីម្សិលមិញនេះ៕

មតិយោបល់


អត្ថបទផ្សេងៗ