មូលហេតុដែល Paulo Victor មិនបានជាប់ជម្រើសដំបូងក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង

July 30, 2019 - 3:01 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែប្រយុទ្ធឆ្នើម Paulo Victor ដែលតែងតែរកគ្រាប់បានស្ទើរតែគ្រប់ការប្រកួតជូនក្រុម បានរងរបួសសាច់ដុំរបស់ខ្លួនក្នុងកំឡុងពេលប្រកួតជាមួយក្រុមវិសាខា កាលពីសប្តាហ៍ទី១៦ នៃលីគកំពូលកម្ពុជា ។ ជាក់ស្តែងការប្រកួតនៅសប្តាហ៍ទី១៧ ជាមួយក្រុមព្រះខ័នរាជស្វាយរៀងរូបគេត្រូវបង្ខំចិត្តចូលលេងទាំងរបួសមិនទាន់បានធូរស្រាល ការសម្រេចចិត្តដាក់រូបគេឲ្យចូលលេងនេះត្រូវបានលោកគ្រូបង្វឹកបណ្តោះអាសន្ន ស៊ុំ វណ្ណា បានលើកឡើងថា៖ « យើងត្រូវព្យាយាមជំរុញដាក់ Paulo ចូលលេងទាំងគាត់ឈឺ ព្រោះយើងចាំបាច់ត្រូវការគ្រាប់បាល់ ហើយនេះក៏ជាមូលហេតុដែលគាត់មិនបានជាប់ជាជម្រើសដំបូងក្នុងការប្រកួតកាលពីថ្ងៃអាទិត្យផងដែរ » ។

តែទោះជាយ៉ាងណាក៏ដោយយើងសូមជូនពរឲ្យកីឡាករ Paulo Victor ឆាប់ជាសះស្បើយពីបញ្ហារបួសសាច់ដុំរបស់ខ្លួន ដើម្បីត្រលប់មកជួយមិត្តរួមក្រុមក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាជាបន្តទៀត ៕

មតិយោបល់


អត្ថបទផ្សេងៗ