Omogba ជាមួយនឹងការលើកទឹកចិត្តមិត្តរួមក្រុមសម្រាប់ការប្រកួតបន្ទាប់

August 4, 2020 - 10:23 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីការវិលត្រលប់នៃការប្រកួតបាល់ទាត់ឡើងវិញ ក្រុមភ្នំពេញក្រោនទើបតែទទួលបានជ័យជម្នះមួយប្រកួតប៉ុណ្ណោះ ពោលគឺស្មើរ៣ប្រកួត ឈ្នះ១ និងចាញ់១ប្រកួត ។ Paul Omogba បានសម្តែងអារម្មណ៍សោកស្តាយចំពោះលទ្ធផលដែលមិនល្អនេះ រូបគេបានបញ្ជាក់ពីការប្រកួតកន្លងមកយ៉ាងដូច្នេះថា៖ « យើងមានអារម្មណ៍សោកស្តាយចំពោះការប្រកួតទាំងនោះ យើងគួរតែឈ្នះគ្រប់ការប្រកួតសំខាន់ៗនោះ យើងមិនគួរបាត់ពិន្ទុនោះទេ ។ ក្រុមរបស់ពួកយើងបានបង្កើតឱកាសជាច្រើន ប៉ុន្តែនេះគឺជាបាល់ទាត់ យើងនឹងខំប្រឹងបន្ថែមទៀត ដើម្បីបញ្ចប់ការប្រកួតនៅជើងទីមួយនេះឲ្យបានល្អ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខំប្រឹងឡើង មិនត្រូវបោះបង់ចោលដោយងាយៗពេកនោះទេ បើកញ្ចែរមិនទាន់ផ្លុំបញ្ចប់នោះ » ។

ជាចុងក្រោយកីឡាកររូបនេះបាននិយាយទៅកាន់អ្នកគាំទ្រក្រុមសីង្ហក្រហមថា៖ « ខ្ញុំសូមអរគុណដល់អ្នកគាំទ្រដែលតែងតែនៅជាមួយពួកយើង ក្នុងពេលលំបាកនេះ យើងនឹងធ្វើការឲ្យខ្លាំងបន្ថែមទៀតដើម្បីឈ្នះការប្រកួតជាបន្តបន្ទាប់នេះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ