Oleg Starynskyi និយាយពីការផ្តល់ឱកាសដល់កីឡាករវ័យក្មេងលេងក្នុងការប្រកួត

June 3, 2021 - 3:17 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមឈុតធំភ្នំពេញក្រោនក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន Oleg Starynskyi យើងឃើញថាវត្តមានកីឡាករវ័យក្មេងមួយចំនួនមានឱកាសក្នុងការចូលរួមហ្វឹកហាត់ជាមួយក្រុមធំ ។ ជាក់ស្តែងក្នុងការប្រកួតជាមួយក្រុមខេត្តព្រៃវែងក្នុងពេលកន្លងមកយើងក៏បានឃើញកីឡាករវ័យក្មេង សំអុល ទីណាបានបង្ហាញខ្លួនលើទីលានផងដែរ ហើយជុំវិញនឹងការផ្តល់ឱកាសនេះលោក Oleg បាននិយាយថា៖ «ទីណាគឺជាកីឡាករវ័យក្មេង គាត់ជាកីឡាករដែលល្អខ្ញុំរីករាយដែលបានធ្វើការជាមួយគាត់និងកីឡាករវ័យក្មេងផ្សេងៗទៀត ពួកគេតែងតែផ្តោតអារម្មណ៍លើការហ្វឹកហាត់១០០ភាគរយ សម្រាប់ខ្ញុំក្នុងការផ្តល់ឱកាសឲ្យពួកគេក្នុងការហ្វឹកហាត់ឬក៏អត់វាមិនមែនជាបញ្ហានោះទេ ព្រោះវាជារឿងអនាគត គេជាកីឡាករនៅឆ្នាំ២០០៣គេជាកីឡាករដែលគ្រប់គ្រងបាល់បានល្អ និងមានកម្លាំង គេអាចមិនយល់ពីស្ថានភាពនៃការលេងក្នុងហ្គេមបន្តិច ប៉ុន្តែនេះជាមូលហេតុដែលយើងដាក់គាត់ក្នុងការហ្វឹកហាត់ ការលេងជុំគ្នាជាមួយក្រុមធំ គាត់ប្រាកដជាមានការអភិវឌ្ឍន៍ខ្លួន» ។

May be an image of 1 person, outdoors and text

បន្ថែមលើសពីនេះទៅទៀតគ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងក៏មានកីឡាករវ័យក្មេងៗមួយចំនួនដែរដូចជាសំអូន សុផានុ ឧត្តម និងសុហៃ ដោយពួកគេទាំងនេះត្រូវការភាពអត់ធ្មន់ ខ្ញុំនឹងស្វែងរកពេលវេលាក្នុងការលេងឲ្យពួកគេ ប៉ុន្តែពួកគេអាចនឹងត្រូវការពេល៣នាទី ពេលក្រោយ១០នាទី និងពេលក្រោយទៀត១៥នាទី ប្រសិនបើពួកគេព្យាយាមធ្វើការខ្លាំង អ្នកនឹងទទួលបានពេលវេលាច្រើនជាងនេះទៅទៀតក្នុងការលេង» ។

May be an image of 3 people, people standing, people playing football and grass

សូមបញ្ជាក់ផងដែរថាក្នុងការប្រកួតពានរង្វាន់ League Cup នាពេលខាងមុខនេះ គ្រូឈុតធំរូបនេះអាចនឹងដាក់កីឡាករវ័យក្មេងបន្ថែមទៀតដើម្បីបានលេង៕

មតិយោបល់


អត្ថបទផ្សេងៗ