Oleg Starynskyi និយាយពីមូលហេតុនៃការនាំយក ភីសា, Yudai និង Takaki

December 29, 2020 - 2:02 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

បន្ទាប់ពីក្លឹបបាល់ទាត់ភ្នំពេញក្រោនបានតែងតាំងលោក Oleg Starynskyi ជាគ្រូបង្គោលរួមមក យើងសង្កេតឃើញថាកីឡាករ៤រូបត្រូវបានគ្រូបង្វឹករូបនេះនាំយកមកចូលរួមជាមួយសម្រាប់រដូវកាលថ្មីនេះ ។ ក្នុងចំណោមកីឡាករចំណូលថ្មី៤រូបគឺមាន៣រូបមកពីក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ដែលក្នុងនោះមានកីឡាករ ឈុំ ភីសា កីឡាករ  Yudai Ogawa និងជាចុងក្រោយនេះគឺកីឡាករ Takaki Ose ។ ការនាំចូលកីឡាករ៣រូបដែលធ្លាប់លេងនៅទឹកដីខេត្តសៀមរាបនេះមកចូលរួម Oleg បាននិយាយថា៖ « ភីសាគឺជាកីឡាករមួយរូបដែលខ្ញុំធ្លាប់ធ្វើការជាមួយ ពេលដែលខ្ញុំនៅភ្នំពេញក្រោន គាត់មានទឹកចិត្តក្នុងការប្រយុទ្ធ មិនមានមានចន្លោះប្រហោងច្រើននៅតំបន់ការពារ ដោយធ្វើការជាមួយនឹងសមត្ថភាពខ្ពស់ ។ គេមិនដែលនឿយហត់ និងតែងតែស្រេកឃ្លានចំពោះការប្រកួតជានិច្ច! »

ចំពោះ Takaki គ្រូបង្វឹករូបនេះបាននិយាយថា៖ « Takaki គឺជាកីឡាករដែលមានបច្ចេកទេសល្អ ហើយយើងត្រូវការកីឡាករដែលអាចប្រយុទ្ធពីខាងក្រោមមកបាន ក៏ដូចគ្នាជាមួយនឹងគុណភាពការពារនៅតំបន់ខាងក្រោម ។ ភីសា និង Takaki ធ្វើឲ្យយើងមានសុវត្ថិភាពបន្ថែមទៀតសម្រាប់រដូវកាលក្រោយ វាល្អក្នុងការអភិវឌ្ឍន៍ខ្សែការពាររបស់យើងនាពេលបច្ចុប្បន្ន ហើយក៏ជាឱកាសក្នុងការជម្រុញឲ្យធ្វើការកាន់តែខ្លាំងបន្ថែមទៀត » ។

 

សម្រាប់ Yudai វិញ Oled បានបញ្ជាក់ថា៖ « Yudai គឺជាកីឡាករដែលអ្នកបានស្គាល់ហើយ គេគឺជាកីឡាករដែលជំនាញខាងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមក្នុងការរកគ្រាប់បាល់ ។ យើងរំពឹងថាភាពច្នៃប្រឌិតរបស់គាត់នៅតំបន់កណ្តាល នឹងជួយយើងបានច្រើនបន្ថែមទៀត » ។

គួរបញ្ជាក់ផងដែរថាសម្រាប់កីឡាករបរទេសរបស់ក្រុមសីង្ហក្រហមភ្នំពេញក្រោននាពេលបច្ចុប្បន្ន មានចំនួន៤រូបហើយ ពោលគឺនៅខ្វះតែម្នាក់ទៀតតែប៉ុណ្ណោះ ៕

មតិយោបល់


អត្ថបទផ្សេងៗ