Oleg Starynskyi ជុំវិញនឹងការប្រកួតពានរង្វាន់​ League Cup 2021

May 31, 2021 - 3:08 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចូលរួមលេងក្នុងពានរង្វាន់​ League Cup 2021 ដែលនេះជាការប្រកួតថ្មីមួយទៀតក្នុងការផ្តល់ឱកាសដល់កីឡាករបានលេងជាបន្តទៀតក្នុងកំឡុងពេលឈប់សម្រាករបស់ក្រុមជម្រើសជាតិកម្ពុជា ។ គ្រូបង្វឹកក្រុមឈុតធំលោក Oleg Starynskyi បានបង្ហាញចំណាប់អារម្មណ៍នៃការចូលរួមនេះថា៖ «វាជារឿងមួយដែលល្អដោយក្លឹបនិងគណៈកម្មការបានរៀបចំពានរង្វាន់ League Cup នេះ ។ ការប្រកួតទាំងនោះវានឹងជម្រុញទឹកចិត្ត និងការប្រមូលអារម្មណ៍ក្នុងការប្រកួត ខ្ញុំអាចនិយាយបានថាវាដូចជាការប្រកួត MCL ដែរ យើងកំពុងរង់ចាំការប្រកួតនេះមកដល់» ។

May be an image of 1 person and text

ដោយសារតែការប្រកួតក្នុងពានរង្វាន់នេះគឺផ្តោតសំខាន់លើការរៀបចំខ្លួន និងការផ្តល់ឱកាសដល់យុវជនក្មេងៗក្នុងក្រុមផងដែរនោះ គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា៖ «ជាការពិតណាស់យើងនឹងផ្តល់ឱកាសដល់កីឡាករមួយចំនួន ជាពិសេសគឺកីឡាករដែលក្មេងៗ ដែលពួកគេគួរតែមានឱកាសក្នុងការលេង ប៉ុន្តែទាំងអស់នេះគឺវាអាស្រ័យលើទម្រង់លេងក្នុងពេលហ្វឹកហាត់របស់ពួកគេផងដែរ» ។

May be an image of 4 people, people standing, people playing sports and grass

គួរបញ្ជាក់ផងដែរថាការប្រកួតពានរង្វាន់​ League Cup 2021 ដែលគ្រោងលេងចាប់ពីថ្ងៃទី៥ ខែមិថុនាខាងមុខនេះ ក្រុមភ្នំពេញក្រោនស្ថិតនៅពូល A ដែលមានក្រុមបឹងកេត ក្រុមវិសាខា និងអាយអេសអាយដង្កោសែនជ័យ ៕

មតិយោបល់


អត្ថបទផ្សេងៗ