បទសម្ភាសន៍ជាមួយគ្រូបង្វឹក Oleg Starynskyi ក្រោយចប់ការប្រកួតដ៏ជក់ចិត្តកាលពីយប់មិញ

July 16, 2021 - 10:58 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយប្រកួតចប់ក្នុងការប្រកួតដ៏ជក់ចិត្តជាមួយក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ជាមួយនឹងលទ្ធផល៣ទល់៣កាលពីយប់មិញនេះ លោក Oleg Starynskyi ដែលជាគ្រូបង្វឹករបស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់ក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោនតាមរយៈសំនួរខាងក្រោមយ៉ាងដូច្នេះថា៖
សំនួរ៖ តើលោកយល់យ៉ាងណាសម្រាប់ការប្រកួតនេះ?
Oleg «​យើងលេងបានល្អសម្រាប់ការប្រកួតនេះ គ្រាន់តែយើងមិនចង់បាននៅលទ្ធផលបែបនេះ ប៉ុន្តែជារួមមកខ្ញុំមានមោទកភាពចំពោះការប្រកួត​ និងការបង្ហាញរបស់ក្រុមយើង» ។
May be an image of 3 people, people playing football and grass
សំនួរ៖ យើងបានគ្រប់គ្រងក្នុងការប្រកួតនេះ ហើយបានវាយបករហូតបានគ្រាប់បាល់ឈ្នះមកវិញ ប៉ុន្តែបែរជារបូតគ្រាប់បាល់នៅ១០នាទីចុងក្រោយទៅវិញ តើលោកយល់យ៉ាងដូចម្តេចដែរ?
Oleg «ខ្ុំមិនមានការពន្យល់អ្វីច្រើនពេកទេសម្រាប់ការរឿងនេះ ព្រោះមានរឿងរ៉ាវជាច្រើន ប៉ុន្តែយើងមានលទ្ធភាពក្នុងការរកគ្រាប់បាល់បាននៅដើមវគ្គទីមួយ ​ដោយវគ្គទីមួយគួរតែ៣ទល់០ ក៏អាចថាបាន យើងបានរបូតគ្រាប់បាល់នៅពេលដែលគេវាយបកមកវិញ ប៉ុន្តែខ្ញុំគិតថាគ្រាប់បាល់ដែលយើងរកបាននៅចុងវគ្គទីមួយនោះគឺជាគ្រាប់បាល់ដែលសំខាន់ខ្លាំងណាស់។ យើងលេងបានល្អក្នុងការប្រកួត យើងគ្រប់គ្រងការប្រកួត ប៉ុន្តែខ្ញុំគិតថាភាពខ្វះខាតនៃចង្វាក់នៃការលេង ដោយសារតែយើងមិនមានការប្រកួតផ្លូវការក្នុងរយៈពេលយូរ ហើយក៏មានភាពខ្វះខាតនៃការបញ្ចប់ទី និងការការពារនៅតំបន់ខាងក្រោមផងដែរ»​ ។
 
សំនួរ៖ តើលោកពេញចិត្តនឹងការបង្ហាញរបស់ក្រុមលោកនៅថ្ងៃដែរឬទេ?
Oleg «ខ្ញុំពិតជាមានមោទកភាពណាស់សម្រាប់កូនក្រុមខ្ញុំជុំវិញនឹងទម្រង់លេង ខ្ញុំដឹងថាពួកយើងមានឧបសគ្គច្រើន ស្ថិតក្នុងតំណាក់កាលបែបនេះគ្រប់កីឡាករគឺមិនស្ថិតនៅទម្រង់លេងដ៏អស្ចារ្យនោះទេ ប៉ុន្តែពេលពួកគេមកទីនេះគេបានបញ្ចេញអ្វីៗទាំងអស់ ហើយយើងក៏មានការរំខានអារម្មណ៍ជាមួយនឹងមិនបាន៣ពិន្ទុ ខ្ញុំគិតថាពួកយើងជាក្រុមខ្លាំងមួយក្នុងការប្រកួតនេះ ប៉ុន្តែបាល់ទាត់គឺមិនទាក់ទងជាមួយនឹងកូវីដទេ វាគឺជារឿងចាញ់ហើយនឹងឈ្នះក្នុងការប្រកួត» ៕​

មតិយោបល់


អត្ថបទផ្សេងៗ