ពាក្យសម្តីគ្រប់ម៉ាត់ក្នុងកិច្ចសម្ភាសន៍លើកដំបូងរបស់លោក ណាំង ប៊ុនណេង គ្រូបង្វឹក U18 ភ្នំពេញក្រោន

November 3, 2020 - 3:05 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

លោក ណាំង ប៊ុនណេង ជាគ្រូបង្វឹកថ្មីរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ ភ្នំពេញក្រោន បានសម្តែងនូវការសប្បាយចិត្ត និងរីករាយ នៅពេលទទួលបានដំណឺងអំពីការទាក់ទង និងចូលរួមជាមួយក្លឹប។

គ្រូបង្វឹកវ័យក្មេងមានកម្រិតអាជ្ញាប័ណ្ណ C-License និងបទពិសោធន៍រយៈពេល ៥ឆ្នាំមកនេះក៏បានផ្តល់នូវបទសម្ភាសន៍ជាមួយក្លឹបលើកដំបូងដោយបង្ហាញនៅការប្តេជ្ញាចិត្ត និងការកែប្រែក្នុងក្រុម។

ខាងក្រោមនេះជាពាក្យសម្តីគ្រប់ម៉ាត់របស់គ្រូបង្វឹកលោក ណាំង ប៊ុនណេង ក្នុងកិច្ចសម្ភាសន៍លើកដំបូង៖

*មានអារម្មណ៍យ៉ាងណាពេលដឹងថាក្លឹបបាល់ទាត់ភ្នំពេញក្រោន បានទាក់ទងដើម្បីមកធ្វើជាគ្រូបង្វឹក U18…

ខ្ញុំមានអារម្មណ៍សប្បាយចិត្ត និងរីករាយនៅពេលបានទទួលដំណឹងពី ភ្នំពេញក្រោន ដែលបានរួមចំណែកជាមួយគ្រួសារ ភ្នំពេញក្រោន។

*អ្វីទៅជាការកែប្រែចំណុចដំបូងក្នុងក្រុមនាពេលមកដល់ទីនេះ…

សម្រាប់ចំណុចកែប្រែដំបូងនាពេលមកដល់ទីនេះ វិន័យ, លើកទឹកចិត្តកីឡាករ, ពង្រឹងឆន្ទ:កីឡាករ, ប្រព័ន្ធប្រកួតថ្មី ឬ ទម្រង់លេងថ្មី និង ពង្រឹងតំបន់ប្រយុទ្ធ។

*ភារកិច្ចដំបូងគឺការប្រកួតពានរង្វាន់ U18 តើមានការតាំងចិត្តយ៉ាងណាសម្រាប់កាតព្វកិច្ចមួយនេះ…

សម្រាប់ការប្រកួតពានរង្វាន់ U18 នាពេលខាងមុខនេះខ្ញុំមានការតាំងចិត្ត រុករកវិធីសាស្ត្រក្នុងការស្វែងរកលទ្ធផលល្អមួយដែលអស់ពីចិត្ត ទោះបីជាស្ថានភាពវ័យនៃកីឡាករខុសគ្នាក៏ដោយ ក៏ខ្ញុំមានសង្ឃឹមនឹងទទួលបានលទ្ធផលល្អមួយ។

*យល់យ៉ាងណាដែលសម្រាប់កីឡាករក្នុងក្រុម និងការប្រាស័យទាក់ទងពេលមកដល់ក្លិប ភ្នំពេញក្រោន…

សម្រាប់ការទាក់ទងគ្នានៅពេលមកដល់ក្លឹបរវាងខ្ញុំនឹងកីឡាករគឺមានមួយចំនួនធំ មានប្រាស្រ័យទាក់ទងគ្នាល្អជាមួយខ្ញុំល្អ យកចិត្តទុកដាក់នូវលំហាត់ដែលខ្ញុំដាក់ឲ្យពេលហ្វឹកហាត់។

*ជាចុងក្រោយ អ្វីទៅដែលធ្វើឲ្យលោកគ្រូសម្រេចចិត្តមកកាន់តួនាទីគ្រូបង្វឹកនៅទីនេះ…

ជាចុងក្រោយអ្វីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តមកកាន់ទីនេះគឺ ខ្ញុំចង់ចូលរួមបណ្តុះបណ្តាលគំនិតឆន្ទ: និងចូលរួមអភិវឌ្ឍបាល់ទាត់ជាមួយ ភ្នំពេញក្រោន និងមួយវិញទៀតចង់អភិវឌ្ឍសមត្ថភាពរបស់ខ្ញុំជាមួយនឹងក្លឹប។

សម្រាប់ភារកិច្ចដំបូង គឺនឹងត្រូវដឹកនាំ U18 ភ្នំពេញក្រោន ប្រកួតបើកឆាកជាមួយ U18 អាសុីអឺរ៉ុបយូណាយធីត នៅថ្ងៃទី ៨ វិច្ឆិកា នៅលើកីឡដ្ឋាន AEU Sport Park វេលាម៉ោង ៨ព្រឹក៕

មតិយោបល់


អត្ថបទផ្សេងៗ