Matheus Souza បញ្ជាក់ពីមូលហេតុដែលខ្លួនជ្រើសយកលេខ៣៣ និងចំណាប់អារម្មណ៍ពេលជួបមិត្តរួមក្រុម

December 14, 2020 - 10:56 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រោយពីចូលរួមជាមួយក្រុមសីង្ហក្រហមភ្នំពេញក្រោន កីឡាករ Matheus Souza បានសម្រេចចិត្តបន្តពាក់អាវលេខ៣៣ ដូចក្លឹបដែលខ្លួនធ្លាប់នៅមុនៗដែរ ។ ការជ្រើសរើសលេខដដែលនេះរូបគេបានបញ្ជាក់ថា៖ « លេខ៣៣គឺជាលេខដែលគេចាប់ផ្តើមប្រកបអាជីពនៅកម្ពុជាជាមួយនឹងក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយនៅពេលនេះខ្ញុំនៅតែបន្តប្រើលេខនេះដដែល ។ ហេតុផលដែលខ្ញុំស្រលាញ់លេខនេះគឺដោយសារតែជាលេខរបស់ព្រះយេស៊ូ ដោយទ្រង់បានសុគត់នៅក្នុងវ័យ៣៣ព្រះវស្សា » ។

ជុំវិញជាមួយនឹងការចូលរួមជាមួយភ្នំពេញក្រោន និងបានជួបជាមួយក្រុមគ្រូបង្វឹក ក៏ដូចជាមិត្តរួមក្រុមថ្មីៗរូបគេបាននិយាយថា៖ « ខ្ញុំមានអារម្មណ៍ល្អណាស់ចំពោះគ្រប់គ្នានៅទីនេះ គ្រូបង្វឹករបស់យើងបានជម្រុញទឹកចិត្តយើងខ្លាំងដើម្បីត្រៀមខ្លួនក្នុងការប្រកួត ។ សម្រាប់ខ្ញុំគឺតែងតែមានបំណងចូលរួមនៅទីនេះ ហើយពេលនេះខ្ញុំបានសម្រេចហើយ ខ្ញុំស្រលាញ់ក្លឹបនេះ » ៕

មតិយោបល់


អត្ថបទផ្សេងៗ