ស្វាគមន៍កីឡាករចំណូលថ្មីភ្នំពេញក្រោន Matheus Souza E Silva

November 25, 2020 - 5:46 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមណែនាំកីឡាករចំណូលថ្មីដែលត្រៀមលេងនៅរដូវកាលថ្មី២០២១នាពេលខាងមុខគឺកីឡាករសញ្ជាតិប្រេស៊ីល Matheus Souza E Silva ។ កីឡាករដែលមានវ័យ២៥ឆ្នាំរូបនេះបានលេងនៅលីគកំពូលកម្ពុជាក្នុងរយៈពេល២ឆ្នាំកន្លងមកហើយ ដោយរូបគេធ្លាប់លេងនៅក្រុមបាល់ទាត់នគរបាលជាតិនៅឆ្នាំ២០១៩ និងលេងនៅសូលទីឡូអង្គរនៅឆ្នាំ២០២០ ។

ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៧ជាមួយក្រុម Artsul FC លីគទី៣របស់ប្រទេសប្រេស៊ីល និងនៅឆ្នាំ២០១៨ បានលេងជាមួយ Olancho FC របស់ប្រទេស Honduras និងនៅឆ្នាំ២០១៩ បានចូលរួមជាមួយក្រុម Las delicias FC លីគទី២របស់ប្រទេស Honduras ។ យើងគ្រប់គ្នានៃក្លឹបបាល់ទាត់ភ្នំពេញក្រោនសង្ឃឹមថាកីឡាកររូបនេះនឹងជួយក្រុមឲ្យទទួលបានជោគជ័យនារដូវកាលខាងមុខ ៕

មតិយោបល់


អត្ថបទផ្សេងៗ