Matheus S Silva ជុំវិញការត្រលប់មកវិញនៃលីគកំពូលកម្ពុជា

May 20, 2021 - 11:55 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនគឺកីឡាករ Matheus S Silva បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញនឹងការត្រលប់មកវិញនៃការប្រកួតលីគកំពូលកម្ពុជានាសប្តាហ៍នេះយ៉ាងដូច្នេះថា៖ « ខ្ញុំរីករាយដែលយើងបានបន្តការប្រកួតលីគទៀត ខ្ញុំចង់ឲ្យការប្រកួតមកដល់ឆាប់ៗនេះ ប៉ុន្តែខ្ញុំគិតថាយើងត្រូវការការប្រកួតបន្ថែមទៀត ។ យើងលេងការប្រកួតនៅសប្តាហ៍នេះ ប៉ុន្តែយើងសម្រាករហូតដល់ខែកក្កដាទើបមានការប្រកួតទៀត » ។

May be an image of 1 person, grass and text

សម្រាប់ការប្រកួតជាមួយក្រុមខេត្តព្រៃវែងនៅថ្ងៃសៅរ៍នេះវិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ « ខ្ញុំ និងកីឡាករក្នុងក្រុមយើងគឺស្ថិតក្នុងស្ថានភាពល្អ យើងរៀបចំបានល្អ និងផ្តោតលើការប្រកួតនេះ ។ ខ្ញុំមិនបានគិតច្រើនពីដៃគូប្រកួតរបស់យើងទេ ខ្ញុំផ្តោតលើក្រុមរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាយើងនឹងធ្វើការងារបានល្អរាល់ការប្រកួតទាំងអស់ដើម្បីទទួលបាន៣ពិន្ទុ » ។
May be an image of 1 person, outdoors and text
សូមបញ្ជាក់ថាការប្រកួតរវាងក្រុមសីង្ហក្រហមភ្នំពេញក្រោន ជាមួយក្រុមខេត្តព្រៃវែង គឺធ្វើឡើងនៅថ្ងៃសៅរ៍ ទី២២ វេលាម៉ោង៦ល្ងាច ដែលនេះគឺជាការប្រកួតក្នុងដីលើកដំបូងនៅកីឡដ្ឋាន Smart RSN ផងដែរ ៕

មតិយោបល់


អត្ថបទផ្សេងៗ