ម៉ៅ សាវីន និយាយអំពីឱកាសរក្សាខ្លួននៅ Top 4 និងប្រកួតជាមួយក្រុមនារីខេត្តកំពង់ឆ្នាំង

January 15, 2021 - 11:54 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមនារីភ្នំពេញក្រោន និងក្រុមនារីខេត្តកំពង់ឆ្នាំង នឹងត្រូវជួបគ្នាក្នុងសប្តាហ៍ទី ៧ នៃពានរង្វាន់លីគបាល់ទាត់នារី រដូវកាល២០២០ ដែលនឹងត្រូវធ្វើឡើងនៅលើកីឡដ្ឋាន Smart RSN។

ក្រុមស្ថិតនៅចំណាតថ្នាក់លេខ ២ មួយនេះនឹងត្រូវទទួលភ្ញៀវដែលស្ថិតនៅលេខ ៦ មានគម្លាត ៧ ពិន្ទុ នារសៀលថ្ងៃអាទិត្យ វេលាម៉ោង ៣ ដើម្បីឱកាសរក្សាខ្លួននៅ Top 4 និងមានសិទ្ធទៅប្រកួតវគ្គខ្វែងដើម្បីដណ្តើមជើងឯក។

ស្របគ្នានោះអ្នកគ្រូបង្វឹកផ្ទាល់ក្រុមនារីភ្នំពេញក្រោន កញ្ញា ម៉ៅ សាវីន បាននិយាយអំពីចំណាប់អារម្មណ៍ខ្លះអំពីឱកាសរក្សាខ្លួននៅ Top 4 និងប្រកួតជាមួយក្រុមនារីខេត្តកំពង់ឆ្នាំង។

«សម្រាប់ខ្ញុំពិតជាសប្បាយចេញមែនទែនដែលលីគបាល់ទាត់នារីចាប់ផ្តើមឡើងវិញ ក្រោយត្រូវបានផ្អាកដោយសារជំងឺកូវីត ១៩ ខណៈជំនួបនាសប្តាហ៍នេះជាមួយក្រុមខេត្តកំពង់ឆ្នាំង ពួកគេមិនមែនជាក្រុមខ្សោយពេកនោះទេ គឺជាក្រុមមួយដែលមានការប្រកួតប្រជែង និងពួកខ្ញុំទាំងអស់គ្នានឹងខំប្រឹងសម្រាប់ ៣ ពិន្ទុក្នុងទឹកដី»។

«សម្រាប់ការរក្សាខ្លួនស្ថិតនៅក្នុង Top 4 ពួកយើងសង្ឃឹមច្រើនថាអាចនៅ Top 4 ប៉ុន្តែមិនទាន់ដឹងថានៅលេខប៉ុន្មាននោះទេ ហើយសម្រាប់ការត្រៀមប្រកួតវគ្គខ្វែងក៏យើងបានត្រៀមរួចរាល់»។

Image may contain: 1 person, playing a sport and outdoor

«ក្នុងនាមជាគ្រូបង្ហាត់ផ្ទាល់ខ្ញុំមានការតាំងចិត្ត ១០០ ភាគរយទៅលើក្រុម និងការបង្ហាត់ផ្ទាល់ ដូច្នេះខ្ញុំសង្ឃឹមថាក្រុមនឹងធ្វើបានល្អ»។

«នារយៈពេលកន្លងមកអំឡុងពេលសម្រាកដោយសារជំងឺកូវីត ១៩ ពួកយើងបានធ្វើការហ្វឹកហាត់រួមគ្នាតាមរយៈលំហាត់ដែលបានដាក់ឲ្យធ្វើរៀងខ្លួននៅផ្ទះ ប៉ុន្តែសម្រាប់ការប្រកួតនាសប្តាហ៍នេះជាមួយ ក្រុមនារីខេត្តកំពង់ឆ្នាំង យើងបានតាំងចិត្ត ១០០ ភាគរយនឹងធ្វើឲ្យបានល្អ»។

Image may contain: 4 people, people playing sports and outdoor, text that says 'Smart 1 Smart Canon EOS 5D CANON 300 MM ©phnompenhcrownfc'

«យើងមិនទាន់បរាជ័យក្នុង ៦ ប្រកួតកន្លងមកពិតមែន ប៉ុន្តែយើងក៏មិនបានភ្លេចខ្លួនដោយសារតែមានការតាំងចិត្ត ១០០​ ភាគរយក្នុងពានរង្វាន់លីគនារី និងការត្រៀមសម្រាប់ទទួល ៣ ពិន្ទុ និង៣ ប្រកួតចុងក្រោយដែលត្រូវជួបជាមួយ ក្រុមនារីខេត្តកំពង់ឆ្នាំង ក្រុមនារីបឹងកេត និងក្រុមនារីខេត្តកំពង់ធំដោយបានដាក់អារម្មណ៍ និងការតាំងចិត្តសម្រាប់ ៣ ប្រកួតចុងក្រោយនេះ»៕

មតិយោបល់


អត្ថបទផ្សេងៗ