គ្រូបង្វឹកក្រុមនារី ម៉ៅ សាវីន ពេញចិត្តសម្រាប់ការត្រៀមខ្លួន និងលទ្ធផលក្នុងការប្រកួតដំបូង

December 12, 2019 - 11:21 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានយកឈ្នះ ក្រុមបាល់ទាត់នារីខេត្តបន្ទាយមានជ័យ ដោយលទ្ធផល១២ទល់១ នៃការប្រកួតដំបូងក្នុងវគ្គចែកពូលA ក្នុងពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារីឆ្នាំ២០១៩។

ការប្រកួតបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី ដោយកីឡាការិនី គាត​ ស៊ីវហ័ង និង បាន ជាវៃ ម្នាក់៤គ្រាប់, ប៉ែន បូរមី, តាំង មករា, យ៉ែម និរីតី និងម៉ាក់ ស្រីរ័ត្ន សុទ្ធតែរកបាន១គ្រាប់ម្នាក់។

ជុំវិញលទ្ធផលដ៏ត្រះត្រចង់នាការប្រកួតដំបូងនេះវិញ កញ្ញា ម៉ៅ សាវីន ជាគ្រូបង្វឹកក្រុមបាល់ទាត់នារីភ្នំពេញក្រោន បាននិយាយអំពីការពេញចិត្តយ៉ាងខ្លាំងសម្រាប់ការត្រៀមខ្លូន និងទទួលបានលទ្ធផល នាក្នុងការប្រកួតដំបូង។

«សម្រាប់ការប្រកូតដំបូងយើងត្រៀមខ្លួនបានល្អមែនទែន ចំណែកលទ្ធផលខ្ញុំផ្ទាល់សប្បាយចិត្តក្នុងការទទួលយក ព្រោះអ្វីយើងត្រៀម និងប្រឹងប្រែងគឺទទួលបានលទ្ធផលល្ឋ»។

«កូនក្រុមរបស់ខ្ញុំមានចំណុចមួយចំនួនអាចទទូលយកបាន និងចំណុចខ្លះមិនទាន់ទទួលយកបានទាំងស្រុងទេ ដោយយើងត្រូវការកែតម្រូវពួកគេនៅការប្រកួតក្រោយៗទៀត»។

«ការប្រកួតបន្ទាប់ទៀតយើងមិនរំពឹងអាចរកគ្រាប់បាល់ច្រើននោះទេ ប៉ុន្តែពួកយើងនឹងខំប្រឹង និងត្រៀមខ្លួនធ្វើយ៉ាងម៉េចអាចយកឈ្នះពីរប្រកូតបន្ទាប់ទៀត»។

«យើងបានដាក់គោលដៅប្រឹងប្រែងយ៉ាងណាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ប៉ុន្តែយើងនឹងត្រៀមយុទ្ធសាស្ត្រសម្រាប់ក្រុមធ្វើយ៉ាងណាឲ្យពួកគេធ្វើបានល្អនៅប្រកូតបន្តបន្ទាប់(២ប្រកួតចុងក្រោយក្នុងវគ្គចែកពូល)»៕

មតិយោបល់


អត្ថបទផ្សេងៗ