ស្ថិតិខ្លះៗរបស់ ម៉ាក់ ស្រីរ័ត្ន និង គាត ស៊ីហ័ង ជាមួយក្រុមជម្រើសជាតិនារីកម្ពុជា

August 22, 2019 - 11:19 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាការនី ម៉ាក់ ស្រីរ័ត្ន និង គាត ស៊ីហ័ង របស់ក្រុមនារីភ្នំពេញក្រោន ដែលទើបបញ្ចប់ភារកិច្ចតំណាងឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ចូលរួមការប្រកួតនៃពានរង្វាន់បាល់ទាត់នារី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ ( AFF Womens Championship 2019 ) បានត្រលប់មកមាតុប្រទេសវិញកាលពីម្សិលមិញនេះ។

គាត ស៊ីហ័ង

ជាមួយគ្នានោះកីឡាការនីទាំង២រូបរបស់ក្លិប ភ្នំពេញក្រោន ក៏បានបង្ហាញ្​ខ្លួនក្នុងការប្រកួតទាំងអស់របស់ក្រុមជម្រើសជាតិកម្ពុជា ហើយពេលនេះ ppcfc.com សូមពាំនាំនៅស្ថិតិខ្លះរបស់អ្នកចាំទី និងខ្សែប្រយុទ្ធរូបនេះក្នុងការប្រកួតប្រជែងពានរង្វាន់អន្តរជាតិខាងលើ។

ស្រីរ័ត្ន បង្ហាញខ្លួនពេញ៩០នាទីក្នុងជំនួបជាមួយក្រុមជម្រើសជាតិនារីវៀតណាម ខណៈស៊ីហ័ង លេងបាន២ប្រកួតជាមួយ ក្រុមជម្រើសជាតិនារីមីយ៉ាន់ម៉ា ៩០នាទីពេញ និងត្រូវបានផ្លាស់ប្តូរចេញត្រឹមនាទី៣១ ក្នុងជំនួបជាមួយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។

ម៉ាក់ ស្រីរ័ត្ន

ក្លិបក៏មានក្តីសោមន្សរីករាយក្នុងការឃើញ ស្រីរ័ត្ន និងស៊ីហ័ង បង្ហាញខ្លួនប្រកួតតំណាងក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងពានរង្វាន់អន្តរជាតិ AFF Womens Championship 2019 និងទទួលបានបទពិសោធន៍ថ្មីៗពីទីនោះ៕

មតិយោបល់


អត្ថបទផ្សេងៗ