បញ្ជីឈ្មោះក្រុមកីឡាការនីភ្នំពេញក្រោន ចូលរួមពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩

July 17, 2019 - 11:16 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់លីគបាល់ទាត់នារី ឆ្នាំ២០១៩ (Women Football League 2019) គ្រោងនឹងចាប់ផ្តើមនាថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះ។

ក្រោមការដឹកនាំរបស់អ្នកគ្រូ ម៉ៅ សាវីន ក្រុមនារីភ្នំពេញក្រោន នឹងចូលរួមពានរង្វាន់ Women Football League 2019 មានក្រុមចូលរួមចំនួន១០ ពោលគឺ ក្រុមនារីភ្នំពេញក្រោន, ខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, ខេត្តក្រចេះ, ខេត្តស្វាយរៀង, ខេត្តកំពង់ធំ, ខេត្តបន្ទាយមានជ័យ, សៀមរាប, រតនៈគិរី និងខេត្តកំពង់ស្ពឺ។

ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៨ កក្កដា ដល់២២ ធ្នូ ដោយប្រើប្រាស់រូបមន្តវិលជុំ ផ្លាស់ប្តូរទឹកដី ខណៈគ្រប់ការប្រកួតលេងរៀងរាល់ម៉ោង ៧និង៣០នាទី។

បញ្ជីឈ្មោះក្រុមកីឡាការនីភ្នំពេញក្រោន ចូលរួមពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩

គ្រូបង្វឹក៖ សុន ដាឡែន អ្នកដឹកនាំក្រុម, ម៉ៅ សាវីន អ្នកគ្រូបង្វឹក, Maguire DavidGwyn​​ គ្រូអ្នកចាំទី, ម៉ក់ ភារុណ គ្រូជំនួយទី១, គីម លាភហ្វុង គ្រូជំនួយទី២, ជា សៅយី គ្រូជំនួយទី៣ និង សុន ដាឡាយ គ្រូពេទ្យ

អ្នកចាំទី៖ ហ្គយ មៀវស៊ីវ, ម៉ាក​ ស្រីរ័ត្ន

ការពារ៖ ចាន់ ម៉ារី, តេង ឆារ៉ា, ងិន សម្រស់, ម៉េងជា មួយលាង, ស៊ុំ មករា, ប៉ិ​ សុខខី, ប៉ិ​ ផល្លី, គឹម​ ចាន់ថេត, ចាន់ ជាតិនីតា, ឡាយ ដេតដាំរ៉ុង

បម្រើ៖ ហេង សៀកឡេង, អាត ស្រីឡែន, ឌឺ គឹមយាន, បាន ជាវៃ, ផាន​ បរមី, តាំង មករា, ឈន ស្រីនី

ប្រយុទ្ធ៖ យ៉ែម​ នារតី,យ៉ាន​ ចន្ថា, គាត​ ស៊ីវហ័ង, រ៉ាត់ ឆៃអៀង

មតិយោបល់