លឹម ពិសុទ្ធ៖ «ខ្ញុំយល់ឃើញថាខ្លួនឯងមិនទាន់ល្អទេ នៅមានចំនុចខ្វះខាត​ ប៉ុន្តែខ្ញុំធ្វើបានល្អជាងការប្រកួតមុន»

June 8, 2021 - 2:02 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ការប្រកួតពានរង្វាន់វគ្គជម្រុះ FIFA World Cup Qatar 2022 Qualifiers កាលពីយប់មិញនេះ យើងឃើញថាកីឡាករវ័យក្មេង​ លឹម ពិសុទ្ធ បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា៩០នាទីពេញតែម្តង ។ ជុំវិញនឹងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិឈុតធំដំបូងនេះខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះបាននិយាយថា៖ «សម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងហើយនិងសប្បាយចិត្តក្នុងការលេងផងដែរ ។ ខ្ញុំយល់ឃើញថាខ្លួនឯងមិនទាន់ល្អទេ នៅមានចំនុចខ្វះខាត​ ប៉ុន្តែខ្ញុំធ្វើបានល្អជាងការប្រកួតមុន» ។

May be an image of 3 people and text that says 'Smart Smart 回 PPay MINS 90 COMPLETED PASSES: 25/35 2 SHOTS Pisoth'

សូមបញ្ជាក់ផងដែរថាការប្រកួតរវាងកម្ពុជា និងអុីរ៉ាក់បានបញ្ចប់ទៅជាមួយលទ្ធផល៤ទល់១ ហើយយើងឃើញថាអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជាជាច្រើនមានការរីករាយជាមួយទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ បើទោះបីជាលទ្ធផលមិនបានឈ្នះក៏ពិតមែន ៕

មតិយោបល់


អត្ថបទផ្សេងៗ