បច្ចុប្បន្នភាពពីរបួសកីឡាករក្នុងក្រុម U21 ភ្នំពេញក្រោន

November 19, 2020 - 10:19 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

គិតមកត្រឹមទល់ពេលនេះវាមានរយៈពេលជិត ១ ខែហើយដែលកីឡាករ ទីន រ៉ូហ្សា បានអវត្តមាននៅលើទីលានក្រោយរងបញ្ហារបួសរលាកទងសាច់ដុំអំឡុងពេលប្រជែងយកបាល់ជាមួយគូប្រកួត ខេត្តព្រៃវែង នៃពានរង្វាន់ខេមបូឌានលីគ ២ កាលពីថ្ងៃទី ២៤ ខែតុលា កន្លងទៅ។

របួសរលាកទងសាច់ដុំត្រូវបានសម្រេចចិត្តឲ្យប្រធានក្រុម U21 ភ្នំពេញក្រោន ធ្វើការផ្លាស់ប្តូរចេញភ្លាមៗ។

យ៉ាងណារបួសនាពេលនេះជាសះស្បើយបាន ៥០ ភាគរយហើយ ខណៈត្រូវរង់ចាំយ៉ាងហោចណាស់ ៣ សប្តាហ៍ទៀតដើម្បីអាចចូលត្រលប់ហ្វឹកហាត់វិញបាន។ នេះបើយោងតាមសម្តីរបស់ ទីន រ៉ូហ្សា។

ខ្សែបម្រើ នី វ៉ាន់ណេត រូបនេះបានរងរបួសកជើងដែលជារបួសចាស់កើតមានចាប់តាំងពីការចាប់ផ្តើមពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ រហូតដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី ៣០ ខែសីហា របួសនេះបានឈឺឡើងវិញនៅពេលប្រជែងបាល់ជាមួយគូប្រកួតដោយត្រូវបង្ខំផ្លាស់ប្តូរចេញនៅពេលផ្លាស់ប្តូរចូលបានត្រឹមប៉ុន្មាននាទី។

ខណៈរបួសនៅតែបន្តធ្វើឲ្យរូបគេនៅតែអវត្តមាននៅលើទីលាន និងពុំទាន់អាចហ្វឹកហាត់ចូលវិញបាន។

មតិយោបល់


អត្ថបទផ្សេងៗ