គ្រាន់តែរក្សាកន្ទុយសំបុត្រការប្រកួតក្នុងដីចុងក្រោយលោកអ្នកនឹងអាចចូលរួមកម្មវីធីជួបជុំអ្នកគាំទ្រដោយសេរី
September 21, 2018 - 9:36 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមធ្វើការប្រកាសទៅកាន់អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់ឲ្យបានជ្រាបថា ក្លឹបនឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ Fan Appreciation Day នៅថ្ងៃទីច័ន្ទ ទី២៤ ខែកញ្ញាខាងមុខនេះ ។ គោលបំណងចំបងនៃការរៀបចំកម្មវិធីនេះគឺមានបីសំខាន់ៗដូចជា៖ ប្រមូលផ្តុំអ្នកគាំទ្រ ជួបជុំគ្នារវាងគ្រូ បុគ្គលិក កីឡាករ ជាមួយអ្នកគាំទ្រ និងចែករំលែកពីទស្សនៈវិស័យរបស់ក្លឹបសម្រាប់ពេលអនាគតទៅកាន់អ្នកគាំទ្រ ។
សម្រាប់លក្ខណដែលលោកអ្នកអាចចូលរួមក្នុងកម្មវិធីនេះបានរួមមាន៖
- សម្រាប់លោកអ្នកដែលមានអាវក្នុងដីពណ៌ក្រហមរដូវកាល២០១៨ ឬ កាតសមាជិកក្លឹបភ្នំពេញក្រោនឆ្នាំ២០១៨ ឬ កន្ទុយសំបុត្រទស្សនាការប្រកួតរវាងក្លឹបភ្នំពេញក្រោន និងក្លឹបវេស្ទើន ដែលជាការប្រកួតចុងក្រោយក្នុងដីនឹងអាចចូលរួមបានដោយឥតគិតថ្លៃ ។
- សម្រាប់លោកអ្នកដែលមិនបានបំពេញលក្ខខណ្ឌខាងលើ ប៉ុន្តែចង់ចូលរួមកម្មវិធីនេះត្រូវចំណាយចំនួន ៥ដុល្លា ។
គួរបញ្ជាក់ថាលោកអ្នកអាចចាប់ផ្តើមធ្វើការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅនៅកីឡដ្ឋាន RSN ឬតាមរយៈទូរស័ព្ទលេខ៖ ០៩៦ ៤២១ ៥៥៤ ៥ នឹង ០៩៣ ៦០៣ ៥៣០ រហូតដល់ថ្ងៃសៅរ៍ ទី២២ កញ្ញាខាងមុខនេះ។ កុំភ្លេចចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករទាំងអស់គ្នា!