ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចែកផ្លូវគ្នាជាមួយ Esoh Paul Omogba

September 28, 2020 - 1:43 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមប្រកាសអំពីការចែកផ្លូវជាមួយកីឡាករ Esoh Paul Omogba ក្រោយពីមានការឯកភាពគ្នារវាងភាគីទាំង២ ។ ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា វ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន កាលពីខែធ្នូ ឆ្នាំ២០១៩ ដោយបង្ហាញខ្លួនបាន១១លើក រកបាន៣គ្រាប់នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ។

យើងទាំងអស់គ្នា សូមអរគុណចំពោះកីឡាករ Esoh Paul Omogba ដែលបានខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ជាមួយមិត្តរួមក្រុមកន្លងមក ហើយក៏សូមជូនពរឲ្យរូបគេសំណាងល្អនាពេលអនាគត ៕

មតិយោបល់


អត្ថបទផ្សេងៗ