ឈិន ឆៃនុត និយាយអំពីហេតុផលផ្លាស់ប្តូរក្លឹបក្នុងលក្ខខណ្ឌខ្ចី

August 13, 2020 - 9:35 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

អ្នកចាំទី ឈិន ឆៃនុត ដែលត្រូវបានក្លឹបបាល់ទាត់ភ្នំពេញក្រោន ដាក់ខ្ចីជើងទៅកាន់ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ កាលពីរដូវកាល ២០២០ បានសម្រេចបន្តផ្លាស់ប្តូរក្រុមដោយទៅចូលរួមជាមួយ គិរីវង់សុខសែនជ័យ នាទីផ្សារដោះដូរកីឡាករលើកទី​ ២។

ឆៃនុត ដែលបានចូលរួមជាមួយយើងពី ព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០១៨ នៅតែបន្តប្រឹងប្រែងក្រេបយកឱកាសបង្ហាញខ្លួនលើទីលានដែលជាហេតុផលអ្នកចាំទីវ័យ ២២ឆ្នាំរូបនេះសម្រេចចិត្តថាផ្លាស់ប្តូរក្លឹបក្នុងលក្ខខណ្ឌខ្ចី។

«ពីព្រោះតែខ្ញុំចង់បានឱកាសលេង។ នៅក្លឹប កងយោធពលខេមរភូមិន្ទ ខ្ញុំមានរនាំងដ៏ធំគឺអ្នកចាំទី អ៊ុំ សេរីរ័ត្ន ដូច្នេះគឺវាមានភាពលំបាកសម្រាប់ខ្ញុំ»។

«ការចាប់ផ្តើមនៅ គិរីវង់សុខសែនជ័យ គឺមានទំនាក់ទំនងល្អ ដូច្នេះខ្ញុំគិតថាអាចជាឱកាសល្អក្នុងការបង្ហាញសមត្ថភាព និងមានគ្រូបង្វឹកអ្នកចាំទីល្អដើម្បីអាចឲ្យខ្ញុំរៀនសូត្រពីគាត់»៕

មតិយោបល់


អត្ថបទផ្សេងៗ