កីឡដ្ឋាន​ Smart RSN  នឹងធ្វើម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់មនុស្សធម៌មួយដ៏ធំនៅចុងសប្តាហ៍នេះ

November 6, 2020 - 1:54 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

កីឡដ្ឋាន Smart RSN  របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន​នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌មួយដើម្បីចូលរួមចំណែកក្នុងការប្រមូលធនធានសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់​ អតីតយុទ្ធជន​ យោធិនពិការ និងក្រុមគ្រួសារយោធិនដែលមានជីវភាពខ្វះខាតជាដើម។

កម្មវិធីនេះរៀបចំឡើងដោយ​ក្រុមអ្នកដឹកនាំជំនាន់ទី៨​​ (LP8) ដែលមានឧកញ៉ា​ ឬទ្ធី​ ​សំណាង ជាសមាជិកផងនោះរួមជាមួយក្រុមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត (អមត​ ឬ AMT) ដោយសហការជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ។

សូមបញ្ជាក់ថា​​ ក្នុងព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាច្រើនរយនាក់ដោយរួមមានទាំងក្រុមនិស្សិត​ ក្រុមកីឡាករ កីឡាការិនីគ្រប់ឈុត និងក្រុមបាល់ទាត់សហគមន៍របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន​ថែមទៀត​ ដោយការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង ៤.០០ល្ងាចតទៅ៕

មតិយោបល់


អត្ថបទផ្សេងៗ