ប្រធានក្រុមនារីភ្នំពេញក្រោន វះកាត់របួស ACL ដោយជោគជ័យ

June 19, 2021 - 11:23 AM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

កីឡាការនី តាំង មករា ដែលជាប្រធានក្រុមនារីភ្នំពេញក្រោន បានវះកាត់យ៉ាងជោគជ័យលើបញ្ហារបួសសរសៃពួរ ACL(Anterior Cruciate Ligament) នាព្រឹកមិញនេះក្នុងមន្ទីរពេទ្យស្ថិតនៅរាជធានីភ្នំពេញ។

រំលឹកថា កីឡាការនីវ័យ ២១ឆ្នាំរូបនេះបានរងរបួសអំឡុងពេលហ្វឹកហាត់កាលពីខែ មករា ឆ្នាំ២០២១ មុនជំនួបជាមួយ ក្រុមនារីបឹងកេត និងអវត្តមានសម្រាប់ការប្រកួតនៅសល់មិនអាចបង្ហាញខ្លួនក្នុងការជួយក្រុមនារីភ្នំពេញក្រោន ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគនារី ក្រោយបរាជ័យ ក្រុមនារីព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣ទល់១ ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យើងគ្រប់គ្នានៃក្លិប ភ្នំពេញក្រោន សូមជូនពរឲ្យ មករា ឆាប់ជាសះស្បើយពីរបួស និងអាចត្រលប់មកលើទីលានវិញឆាប់ៗនេះ!

May be an image of 1 person and playing soccer

មតិយោបល់


អត្ថបទផ្សេងៗ