ជំនួយការគ្រូបង្វឹកថ្មីរបស់ភ្នំពេញក្រោនគឺលោក Bondarenko Anatolii

January 18, 2021 - 3:22 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានកិត្តិយសសូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោក Bondarenko Anatolii ជាជំនួយការគ្រូបង្វឹករបស់ក្រុមឈុតធំ ។ Anatolii គឺជាគ្រូបង្វឹកដែលកាន់វិញ្ញាបនបត្រ UEFA A licence នឹងធ្លាប់មានបទពិសោធន៍ក្នុងការដឹកនាំក្លឹបមួយចំនួនក្នុងប្រទេសកំណើតរបស់ខ្លួនគឺប្រទេសអ៊ុយក្រែន ។ គួររំលឹកផងដែរថាក្នុងអំឡុងឆ្នាំ២០១៦ និង២០១៧ លោកក៏ធ្លាប់ធ្វើជាជំនួយការគ្រួបង្វឹកក្រុមឈុតធំរបស់ភ្នំពេញក្រោនម្តងរួចហើយ ដោយលោកបានធ្វើការជាមួយគ្រូបង្វឹកឈុតធំ Oleg Starynskyi ។

សម្រាប់ការចូលរួមសារជាថ្មីម្តងទៀតនេះយើងសង្ឃឹមថាលោក Bondarenko Anatolii និងសហការគ្នាបានល្អជាមួយគ្រូបង្វឹក Oleg Starynskyi ក្នុងការដឹកនាំក្រុមសិង្ហក្រហមប្រកួតប្រជែងដណ្តើមពានរង្វាន់នានានៅឆ្នាំ២០២១ខាងមុខនេះ ៕

មតិយោបល់


អត្ថបទផ្សេងៗ