ការប្រកួតរបស់ក្រុមយុវជនភ្នំពេញក្រោន ក្នុងពានរង្វាន់ U16 និង U18 Youth League បានត្រលប់មកវិញ
June 22, 2020 - 6:36 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលចេញនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថារាល់ការប្រកួតរបស់ពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ(U16 និង U18 Youth League) ត្រូវបានអនុញ្ញាតឲ្យមានការប្រកួតឡើងវិញ ដោយមិនឲ្យមានអ្នកទស្សនា។
ក្រោយការផ្អាកចាប់តាំងពីថ្ងៃទី ១៨ ខែមិនា សម្រាប់កម្មវិធីប្រកួតថ្មីរបស់ ភ្នំពេញក្រោន អាយុក្រោម១៨ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ប្រកួតជាមួយ វិសាខា អាយុក្រោម១៨ឆ្នាំ នៅលើកីឡដ្ឋាន Smart RSN និងថ្ងៃទី ២៦ ខែកក្កដា ប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ អាយុក្រោម១៨ឆ្នាំ នៅលើកីឡដ្ឋាន KMH Park។
ខណៈក្រុមភ្នំពេញក្រោន អាយុក្រោម១៦ឆ្នាំ នឹងត្រូវរង់ចាំការចាប់ឆ្នោតសម្រាប់ជុំទី៣ នៃពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែ កក្កដា៕