កីឡាករ ៧រូបរបស់ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ចូលរួមហ្វឹកហាត់ជាមួយក្រុមឈុតធំ
May 8, 2018 - 10:49 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចុះ កិច្ចសន្យាហ្វឹកហាត់ជាផ្លូវការ ជាមួយនឹងយុវជន ៧រូបដោយពួកគេនឹងទទួលបានឱកាសក្នុងការចូលរួមហ្វឹកហាត់ជាមួយនឹងក្រុមឈុតធំ ព្រមទាំងអាចមានវត្តមានក្នុងការប្រកួតមិត្តភាពនានា ឬនៅពេលដែលគ្រូបង្គោលក្រុមឈុតធំកោះហៅជាដើម ។ លោក Craig Livingston ដែលជាគ្រូបង្វឹកក្រុម U17 ភ្នំពេញក្រោន បានលើកឡើងថា៖ «យុវជនទាំងនេះសុទ្ធតែមានសក្តានុពលដែលស័ក្តិសមនឹងទទួលបាននូវឱកាសដ៏ពិសេសនេះ ព្រោះពួកគេបានខិតខំព្យាយាមយ៉ាងខ្លាំង ថែមទាំងបានបង្ហាញទម្រង់លេងដ៏ល្អមែនទែន!» សូមបញ្ជាក់ថា កីឡាករទាំង ៧រូបនេះជាសមាជិកកីឡាករក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ មានដូចជា៖ លឹម ពិសុទ្ធ, រស់ តារាពេជ្រ, ឈុំ សុខហៃ, ទិន រ៉ូហ្សា, អ៊ុត សុផលដារិទ្ធ, ឆន ចំរើន និង ចែម ណាវីន ៕
កីឡាករ លឹម ពិសុទ្ធ
កីឡាករ រស់ តារាពេជ្រ
កីឡាករ ឈុំ សុខហៃ
កីឡាករ ទិន រ៉ូហ្សា
កីឡាករ អ៊ុត សុផលដារិទ្ធ
កីឡាករ ឆន ចំរើន
កីឡាករ ចែម ណាវីន