ពានរង្វាន់លីគនារី, លំដាប់ទី ២, យុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ ត្រូវបានផ្អាកដោយសារជំងឺកូវីត១៩

November 30, 2020 - 5:07 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា

ការប្រកួតពានរង្វាន់ចំនួន ៤ ដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចូលរួមមានដូចជា ពានរង្វាន់លីគនារី, លីគលំដាប់ទី ២, យុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ ត្រូវបានសម្រេចផ្អាកការប្រកួតជាបណ្តោះអាសន្ន។

នេះបើយោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសារការឆ្លងជំងឺកូវីត១៩ នៅកម្ពុជា និងធ្វើតាមវិធាននៃការគោរពរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គណៈកម្មាធិការរៀបចំការប្រកួតបានសម្រេចផ្អាកពានរង្វាន់លីគនារី, លំដាប់ទី ២, យុវជនអាយុក្រោម ១៥ឆ្នាំ និង១៨ឆ្នាំ នឹងត្រូវសម្រេចផ្អាកការប្រកួតជាបណ្តោះអាសន្ន៕

Image may contain: 7 people, outdoor

មតិយោបល់


អត្ថបទផ្សេងៗ