យុវជន៣រូប របស់ភ្នំពេញក្រោន ស្ថិតក្នុង U16 ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ AFC U16 Championship
September 14, 2019 - 10:59 PM | អត្ថបទដោយ៖ ពិដោរ កុរច័ន្ទរតនា
កីឡាករ មន រិត, មន រួង និង ចាន់ សិលា ស្ថិតក្នុងក្រុមយុវជនអាយុក្រោម១៥ឆ្នាំ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ ដើម្បីត្រៀមចូលរួមវគ្គជម្រុះពានរង្វាន់ AFC U16 Championsip 2020។
កីឡាករទាំង៣រូបនេះ នឹងត្រូវតំណាងឲ្យកម្ពុជា ស្ថិតនៅក្នុងពូល J ជាមួយ ជប៉ុន, ម៉ាឡេស៊ី និងឡាវ ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ ២៣ ខែ កញ្ញា ឆ្នាំ២០១៩។គ្រប់ការប្រកួតសម្រាប់ពូលមួយនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Lao National ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
ខ្សែប្រយុទ្ធ ចាន់ សិលា
គួររំលឹកថា កីឡាករទាំង៣រូបនេះ ក៏ទើបបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ក្នុងពានរង្វាន់ AFF U-15 Championship 2019 និង Shanghai Jinshan International Youth Football Championship កាលពីខែសីហាកន្លងទៅ៕
ខ្សែប្រយុទ្ធ មន រិត
ខ្សែការពារ មន រួង