សូមថ្លែងអំណរគុណដល់លោក​ឧកញ៉ា​ ឬទ្ធី​ សំណាង​ ដែលតែងតែផ្តល់អាហារដល់ក្រុមការងារក្នុងកំឡុងពេលធ្វើចត្តាឡីស័ក

June 27, 2021 - 1:05 PM | អត្ថបទដោយ៖ ណាវឌ្ឍន៍

ក្រុមបុគ្គលិក ក្រុមគ្រូបង្វឹក​​ និងក្រុមកីឡាកររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនទាំងអស់សូមថ្លែងអំណរគុណដល់លោក​ឧកញ៉ា​ ឬទ្ធី​ សំណាង​ ដែលតែងតែផ្តល់អាហារ​ និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមបុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់ដែលកំពុងតែធ្វើចត្តាឡីស័កនៅក្នុងកីឡដ្ឋាន​ Smart RSN ។ សូមបញ្ជាក់ផងដែរថាក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កលោកឧកញ៉ា​ប្រធានក្លឹបបានផ្គត់ផ្គងអារហារ៣ពេលក្នុងមួយថ្ងៃដល់ក្រុមការងារទាំងអស់ផងដែរ ។

តំណាងឲ្យក្រុមការងារទាំងអស់ យើងពិតជាសូមថ្លែងអំណរគុណជាខ្លាំងនៅការយកចិត្តទុកដាក់របស់ប្រធានក្លឹប​​ យើងសង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងត្រលប់ទៅជាធម្មតាវិញក្នុងពេលឆាប់ៗនេះ​ ៕

មតិយោបល់


អត្ថបទផ្សេងៗ