ប្រធានក្លឹបភ្នំពេញក្រោន ចូលរួមកម្មវិធីដាំកូនឈើនៅខេត្តព្រះសីហនុក្រោមអធិបតីភាពឯកឧត្តម គួច ចំរេីន
July 29, 2019 - 6:04 PM | អត្ថបទដោយ៖ មករា
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន រួមជាមួយក្រុមការងារនៃក្រុមហ៊ុនប្រមូលសំរាមក្រុងព្រះសីហនុ KSWM ក៏ដូចជាថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនជាដៃគូដូចជា Pi Pay, JC International Airlines និងទឹកបរិសុទ្ធអានកូ ជាដើម បានចូលរួមក្នុងពិធីដាំដេីមនាងនួនជាង ២០០ដេីមនៅតាមដងវិថីនៅតំបន់អូត្រេះដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំខេត្ត-ក្រុងព្រះសីហនុជាច្រើនរូបទៀត។
កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនសោភ័ណភាព និងបរិស្ថានបៃតងរបស់ក្រុងព្រះសីហនុដែលជាដែនដីទេសចរណ៍មាត់សមុទ្រដ៏ស្រស់បំព្រងរបស់ព្រះរាជាណាចក្រកម្ពុជានោះ៕