កីឡដ្ឋាន RSN ត្រូវបានកែលម្អកន្លែងអង្គុយចាប់ពីថ្ងៃនេះតទៅ
December 17, 2018 - 11:23 AM | អត្ថបទដោយ៖ ណាវឌ្ឍន៍
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចរុះរើ និងកែលម្អកន្លែងអង្គុយទស្សនារបស់អ្នកគាំទ្រនៅកីឡដ្ឋាន RSN ដែលការជួសជុលនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃនេះតទៅ ។ ចំពោះគុណភាពនៃកៅអីថ្មីនេះគឺត្រូវបានខាងអ្នកជំនាញថាប្រាប់ថាមានគុណភាពល្អជាងកៅអីមុន និងប្រើប្រាស់បានយូរ ។


សូមបញ្ជាក់ថាកីឡដ្ឋាន RSN បានចាប់ផ្តើមសាងសង់ឡើង ២០១៥ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៥០០០នាក់ ៕